ប្រញាប់រៀបការនៅវ័យក្មេងពេក នឹងអាចជួបវិបត្តិ៧យ៉ាង
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្រឹងទំនាក់ទំនងស្នេហារបស់ពួកគេ និងគិតថាការចាប់ផ្ដើមជីវិតគ្រួសារលឿន នឹងជួយឲ្យពួកគេឈានដល់ជីវិតឯករាជ្យលឿនដូចគ្នា។ ទោះបីជាការរៀបការនៅវ័យក្មេងមានគុណសម្បត្តិមួយចំនួន តែវាក៏មានបញ្ហាជាច្រើនដែលនឹងត្រូវប្រឈមមុខដូចជា៖ ១.ទំនួលខុសត្រូវក្នុងវ័យក្មេង៖ ជីវិតប្ដីប្រពន្ធ មិនមែនមានតែពេលផ្អែមល្ហែម សប្បាយៗដូចជីវិតជាសង្សារឡើយ។ ពួកគេត្រូវមើលថែគ្រួសារ ទុកដាក់ផ្ទះសំបែង បីបាច់កូនចៅដោយខ្លួនឯង។ ដូច្នេះហើយបើជីវិតពួកគេមិនទាន់មានលំនឹង និងមិនរឹងមាំគ្រប់គ្រាន់វានឹងក្លាយជាបញ្ហាធំ។ ២.បាត់បង់អ្វីដែលជាភាពរីករាយរបស់យុវវ័យ៖ ភាពច្របូកច្របល់នៃជីវិតអាពាហ៍ពិពាហ៍នឹងចាប់ផ្ដើម ជីវិតយុវវ័យរបស់ពួកគេនឹងបាត់ទៅដំណាលគ្នាដែរ។ ៣.ការមានផ្ទៃពោះក្នុងវ័យក្មេង៖ មានកូននៅវ័យក្មេងពេកនឹងធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពស្ត្រីគ្រប់រូប ជា...